(ភ្នំពេញ)៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៦៣០ ច្បាប់។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងរបស់ ACU អះអាងថា ជារួមឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទទួលបានមានចំនួនសរុប ២០,៨៨៧ច្បាប់ ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួង-ស្ថាប័ន ចំនួន១ និងខេត្តចំនួន១០ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន៖ ១. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ២. ខេត្តឧត្តរមានជ័យ ៣. ខេត្តសៀមរាប ៤. ខេត្តត្បូងឃ្មុំ ៥. ខេត្តកំពង់ឆ្នាំង ៦. ខេត្តក្រចេះ ៧. ខេត្តកំពង់ចាម ៨. ខេត្តកែប ៩. ខេត្តតាកែវ ១០. ខេត្តស្វាយរៀង និង១១. ខេត្តកំពង់ធំ៕