(ភ្នំពេញ)៖ តាមកម្ម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកជាមួយនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មានដូចជា គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួនមួយ ទៅចែកជូនប្រជាពលរដ្ឋចាស់ៗ គ្មានទីពឹង ចំនួន ២,៧៦៥ គ្រួសារ ដែលមក ពីស្រុកចំនួន៧ និងក្រុងចំនួន១ នៃខេត្តកំពង់ធំ៕