(កំពត)៖ រមណីយដ្ឋានឋានសួគ៌បូកគោ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធពិធីហែអ្នក នៅវិមានអ្នកតាភ្នំ ដែលមានទីតាំងស្ថិតនៅក្បែរអាគារ រមណីយដ្ឋានឋានសួគ៌បូកគោ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីព្រឹក។

ពិធីហែអ្នកតានេះ ត្រូវបានរៀបចំប្រារព្ធធ្វើម្តងរួចមកហើយ នៅដើមខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ហើយពិធីនេះ ត្រូវបានរមណីយដ្ឋានឋានសួគ៌បូកគោ រៀបចំឡើងជារៀងឆ្នាំ ក្នុងគោលបំណងសុំយ័ន្តស័ក្តិសិទ្ធិ និងបួងសួងដល់អ្នកតាភ្នំ តាមថែរក្សាប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកដែលកំពុងបំពេញ ការងារនៅរមណីយដ្ឋានឋានសួគ៌បូកគោ និងជាពិសេសភ្ញៀវទេសចរទាំងអស់ ដែលមកអញ្ជើញមកកម្សាន្ត នៅរមណីយដ្ឋានឋានសួគ៌បូកគោ៕