(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះបង្គោលភ្លើង យ៉ាងសន្ធោសន្ធៅ ស្ថិតនៅទល់មុខទីស្នាក់ការ កាសែតរស្មីកម្ពុជា ក្បាលថ្នល់ តាមផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ១១៖៤០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ​ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីបាញ់ពន្លត់។ សម្រាប់គ្រោះអគ្គិភ័យមួយនេះ បានឆេះបំផ្លាញស្លាកយីហោហាងស៊ុបយីហោ ៨៨១ អស់មួយផ្ទាំង៕