(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្តុំកីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន ៤១៧នាក់ មកពី២៦ប្រភេទកីឡា ដើម្បីធ្វើការហ្វឹកហាត់សមដែលមានរយៈពេល៦ខែ ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍នានា លើឆាកអន្តរជាតិឆ្នាំ២០១៦ នេះ ។

យោងតាមសេចក្តីប្រកាសដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ នេះបានបញ្ជាក់ថា ការប្រមូលផ្តុំនោះដែរ គឹមានទាំងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ដើម្បីមកទទួលផែនការសកម្មភាពឆ្នាំ២០១៦ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ដែលស្តីពីការត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស គោលបំណងស្វែងរក និងបង្កើនមេដាយ បន្ថែមទៀត ។

សូមបញ្ជាក់ដែរថា ការប្រមូលផ្តុំគ្រូបង្វឹក ក៏ដូចជាអត្តពលិកនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងការត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន៤គឹ ការប្រកួតកីឡាសកលវិទ្យាល័យអាស៊ី អាគ្នេយ៍ នៅសិង្ហបុរី កីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល កីឡា SEA Games លើឆ្នេរខ្សាច់ នៅប្រទេសវៀតណាម និងយុទ្ធនាការផ្សេងៗទៀត ។

ខ្លឹមសារសំខាន់ៗ ក៏ដូចជាកាលបរិច្ឆេទនៃការទទួល និងកន្លែងដាក់ពាក្យ មានដូចក្នុងលិខិតខាងក្រោម៖