(កណ្តាល)៖ សមត្ថកិច្ចនគរបាល ស្រុកណ្តាលស្ទឹង បានឲ្យដឹងថា នៅម៉ោង៨៖៣០នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កឡើងដោយរថយន្តសំាយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-4496 បុកម៉ូតូមួយគ្រឿងទៀត ម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-1170 បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ២នាក់ រងរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បើកបររថយន្តឈ្មោះ ជ័យ ប៊ុនសុង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកបើកបរម៉ូតូឈ្មោះ ថុល កក្កដា ភេទប្រុស អាយុ២oឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ថា ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិជ្រៃរយោ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល របួសធ្ងន់ ហើយមូលហេតុមកពី អ្នកបើកបរម៉ូតូបត់ឆ្លងផ្លូ វខ្វះកាប្រុងប្រយ័ត្ន៕