(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រកាសព័ត៌មានមួយចំនួនទៀត សម្រាប់បេក្ខជនដែលត្រៀមប្រឡង ធ្វើសិស្សចៅក្រម ជំនាន់ទី៧។

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រកាសថា ចំពោះការបិទឈ្មោះ និងលេខតុ របស់បេក្ខជនប្រឡង ជ្រើសរើសសិស្សចៅក្រម នឹងធ្វើឡើងនៅ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ ដោយឡែកចំពោះបេក្ខជន ដែលបាត់សលាកប័ត្រឯកត្តជន អាចទៅដាក់ពាក្យសុំសលាកប័ត្រថ្មីឡើងវិញ ចាប់ពីថ្ងៃទី១៩-២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ខាងក្រោមនេះជាសេចក្តីប្រកាស របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖