(ភ្នំពេញ)៖ កម្លាំងនគរបាលនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន ៥គោលដៅទៀតហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បី សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ថ្ងៃទី១៨ ដល់ម៉ោង ៣ទៀបភ្លឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រលប់នេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ខណ្ឌជ្រោយចង្វា, ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌទួលគោក និង ខណ្ឌព្រែកព្នៅ។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះ បានសម្តែងក្តីសប្បាយរីករាយ ចំពោះការដាក់កម្លាំងនគរបាលចរា ចរណ៍ ត្រួតពិនិត្យជាតិស្រវឹងរៀងរាល់យប់។ ចំពោះការដាក់ពង្រាយនេះ ក៏បានជួយទប់ស្កាត់បញ្ហាចោរឆក់ និង ចោរប្លន់ផងដែរ។

សូមបញ្ជាក់ថា យោងតាមលទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹងនៅថ្ងៃទី១៧ ខែកុម្ភៈ បានបង្ហាញថា សមត្ថកិច្ចឃាត់ខ្លួនបានអ្នកបើក បរចំនួន ៨នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន ៦នាក់ អត្រាជាតិអាល់កុលពី០.៥៧ ដល់១.២២ MgL/ខ្យល់ និងអ្នកបើកបររថយន្ត ២នាក់ អត្រាជាតិអាល់កុល ០.៥៥ ដល់ ០.៦៦ MgL/ខ្យល់។ យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំពិសារស្រា ហើយបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕