(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ ដែលបានចូលរួមយ៉ាងផុលផុសក្នុងការចុះផ្សព្វផ្សាយ និងណែនាំឱ្យអនុវត្ត «វិធានសុវត្ថិភាពទេសចរណ៍» ដែលគ្រោងនឹងប្រកាសពីជលាភី នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវ «ចលនាប្រឡងប្រណាំងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ» ក្នុងចលនាប្រឡងប្រណាំង ដែលបែងចែកជាពីរប្រភេទ ក្នុងនោះរួមមានទី១៖ ជ័យលាភី «ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង» ដែលនឹងប្រគល់ជ័យលាភីរដ្ឋបាលរាជធានី ខេត្ត និងទី២៖ ជ័យលាភី «ការកោតសរសើរចំពោះស្នាដៃអនុវត្ត» ដែលនឹងប្រគល់ជ័យលាភីជូនរដ្ឋបាលក្រុង ខណ្ឌ។

សូមបញ្ជាក់ផងដែរ វិធានសុវត្ថិភាពទេសចរណ៍ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងជួយដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការឱ្យចូលរួមបង្ការ ការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ត ក្នុងប្រទេសកម្ពុជា ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់៕

សូមអញ្ជើញទស្សនាវីដេអូ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖