(សហរដ្ឋអាមេរិក)៖ យោងតាមភ្នាក់ងារ Fresh News រាយការណ៍ទីកន្លែងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅមុននេះបន្តិចបានឲ្យដឹងថា​ កិច្ចប្រជុំចុងក្រោយ រវាងមេដឹកនាំអាស៊ាន ជាមួយប្រធានាធិបតីអាមេរិក បានចាប់ផ្តើមហើយ, ត្រូវនឹងវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ម៉ោងនៅអាមេរិក)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំកំពូលនេះ បានផ្តល់នូវភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។​

Facebook សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ព្រឹកនេះជាការប្រជុំចុងក្រោយ រវាងថ្នាក់ដឹកនាំអាស៊ានជាមួយ ប្រធានាធិបតីអាមេរិក។ ភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍។ ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេ តែខ្ញុំចង់ឱ្យប្រជាជនកម្ពុជាយើងទទួលបាន ព័ត៌មានលឿនបំផុត តាមលទ្ធភាពដែលអាចធ្វើបាន។ ដូចនេះហើយទើបឆ្លៀតប្រើ Facebook ផ្ទាល់ ផ្សាយចេញពីតុប្រជុំ។ សង្ឃឹមថា មិនមានអ្នកទិទៀនខ្ញុំថា ជានាយករដ្ឋមន្ត្រី Facebook នោះទេ៕