(អង្គការប្រជាជាតិ)៖ លោក Boutros Boutros-Ghali អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាន​ទទួលមរណភាព នៅថ្ងៃទី១៦ ខែកុម្ភ ឆ្នាំ ២០១៦ ក្នុងវ័យ ៩៣ឆ្នាំ ដោយជំងឺចាស់ជរា នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្ដិច។

លោក Boutros Boutros-Ghali ជាគឺជាជនជាតិអេហ្ស៊ីប ដំបូងគេបំផុតដែលបានទទួលតំណែង​ខ្ពស់​ជាមន្ត្រី UN ក្នុងនោះលោក បានទទួលតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ​នៅ​ចន្លោះ​ឆ្នាំ ១៩៩២-១៩៩៦ ហើយការស្លាប់នេះ មិនត្រូវបានគេបញ្ជាក់ច្បាស់លាស់ឡើយ គ្រាន់​តែ​ដឹងថា គាត់ស្លាប់ដោយសារជំងឺចាស់ជរា។

គួរបញ្ជាក់ផងដែរ លោក Boutros Boutros-Ghali បានកើតនៅឆ្នាំ១៩២២ ជាអ្នកនយោបាយ​អេហ្ស៊ីប និងជាមន្ត្រីការទូត ធ្លាប់ទទួលបានមុខតំណែងជា​អនុរដ្ឋមន្ត្រីការបរទេស ដែល​ទទួលបាន​មុខ​តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនាន់ទី៦៕