(ភ្នំពេញ)៖ កម្លាំងគយចល័ត ចាប់បានឡានសេរីទំនើបៗ ចំនួន៣គ្រឿងអត់ពន្ធ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា។ រថយន្តដែលចុះចាប់បាន ទាំង៣គ្រឿងនោះ រួមមានរថយន្តទី១ ម៉ាក Sienna ពណ៌ខៀវ ២០១១ ចាប់បានផ្លូវ៥៩៨ នៅខណ្ឌឫស្សីកែវ។ រថយន្តទី២ ម៉ាក Landcruizer ពណ៌ខ្មៅ ២០១១ ចាប់បាននៅផ្លូវ៣៥២ ស្ថិតនៅបឹងកេងកង I រថយន្ត និងរថយន្តទី៣ ម៉ាក Lexus 570 ពណ៌ស ២០១១ នៅផ្លូវ៣០២ ស្ថិតនៅបឹងកេងកង I។

ការចុះចាប់នេះ ដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីជាន់ខ្ពស់គយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ព្រាប ការ៉ាត់ មន្រ្តីជាន់ខ្ពស់គយចល័យត បានអះអាងប្រាប់ Fresh News ថា កម្លាំងគយចល័ត បានដឹងថានៅមានរថយន្តជាច្រើនគ្រឿងទៀត បាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ ហើយ​កម្លាំងគយចល័ត នឹងបន្តចុះចាប់ដូចភ្លៀងរលឹម​ជាបន្តបន្ទាប់ទៀត៕