(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅម៉ាឡេស៊ី ឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស មកត្រឹម៧ថ្ងៃវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២២ ខែធ្នូនេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ជនបរទេសទាំងត្រូវគោរពតាមលក្ខខណ្ឌដូចតទៅ៖

* ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ (Negative RT-PCR COVID-19) ដែលមានសុពលភាពរយៈពេល៣ថ្ងៃ មុនចាកចេញដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ហើយត្រូវបង្ហាញដល់អាជ្ញាធរនៅពេលចូលដល់ប្រទេសម៉ាឡេស៊ី។

* ក្នុងករណីពុំមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។

* នៅពេលមកដល់ប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង រួមទាំងការពិនិត្យរកមើលមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ ក្នុងករណីមានផ្ទុកមេរោគកូវីដ-១៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរ ប្រចាំម៉ាឡេស៊ី៖