(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរដល់ ឯកឧត្តម សុខ សូកេន ដែលត្រូវបាន ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្មីៗនេះ។

ក្នុងសារលិខិតអបអរសាទរនេះ លោកជំទាវ ឃួន សុដារី បានលើកឡើងថា ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះរាល់ សកម្មភាពបំពេញការងារយ៉ាងសកម្មរបស់ ឯកឧត្តម ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកក្នុងកិច្ចការយុវជនរបស់ក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា របស់គណបក្សប្រជាជនកម្ពុជាយើង ក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិទ្វេភាគី និងពហុភាគី របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នៅក្នុងតួនាទីថ្មីនេះ នឹងអាចចូលរួមកាន់តែសកម្មថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងពហុភាគីរបស់ប្រទេសជាតិយើង ឈានទៅរកភាពរុងរឿងថែមទៀត»។

«ជាថ្មីម្តងទៀត និងឆ្លៀតឱកាសនៃការចូលរួមដល់នូវឆ្នាំថ្មី ឆ្នាំសកល២០២១ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិទាំងឡាយលើលោក និងសូមទេវតាតាមជួយបិបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ សូមបានប្រកបដោយពរទាំង៤ប្រកាស គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះជាលិខិតរបស់ លោកជំទាវ ឃួន សុដារី៖