(កំពង់ឆ្នាំង)៖ បុរសវ័យ៧៥ឆ្នាំម្នាក់ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួន ក្នុងពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទចាប់រំលោភកុមារីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង ចាប់នៅចុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបបែកការត្រូវបានឪពុកម្តាយ ​កុមារីរងគ្រោះដាក់ពាក្យប្តឹង និងត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងលំនៅដ្ឋានជនល្មើសស្ថិត ក្នុងភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពងត់ឆ្នាំង។

នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ អ៊ុក ជូ អាយុ៧៥ឆ្នាំ ចំណែកកុមារីរងគ្រោះ មានអាយុជាង១៤ឆ្នាំ។

ករណីលួងលោមកុមារីខាងលើ ចាប់រំលោភបានកើតឡើង នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ ដោយជនសង្ស័យក្រោយពេលចាប់រំលោភ បានគម្រាមនឹងសម្លាប់ចោល បើសិនកុមារីរូបនោះ ហ៊ានប្រាប់ឪពុកម្តាយ និងអ្នកផ្សេងទៀត ទើបរឿងនេះមិនត្រូវបានបែកការណ៍កន្លងមក។ ប៉ុន្តែនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ពេលកុមារីនោះ ទៅឃ្វាលគោនៅចុងភូមិ ពេលមានឱកាសស្ងាត់  ជនសង្ស័យចាប់កុមារីរងគ្រោះរំលោភជាថ្មីទៀត នៅក្រោមដើមឈើចុងភូមិ ក្នុងពេលនោះប្រជាពលរដ្ឋក៏បានប្រះឃើញ ហើយក៏បានប្រាប់ឪពុកម្តាយប្តឹង ឲ្យចាប់ខ្លួនជនល្មើសតែម្តង។

ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួមលោមកុមារីរូបនោះរំលោភពិតមែន តែមិនចាំថ្ងៃខែគ្រាន់តែដឹងថា បានរំលោភច្រើនដង តាំងពីចុងឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ មានគេទាន់ទើបបែកការត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦៕