(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយដំឡើងតំណែង លោក សុខ សូកេន ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក សុខ សូកេន ជាកូនប្រុសម្នាក់ផងដែររបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលត្រូវបាន ព្រះមហាក្សត្រ តែងតាំង ជា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។

ការតែងតាំងនេះ បានធ្វើឡើងស្របគ្នានឹងបងប្អូនរបស់ លោក២រូបទៀត នោះគឺ លោក សុខ សូកាន ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក សុខ សង្វា រ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖