(កំពង់ចាម)៖ ដើម្បីសម្រួលដល់ការអនុវត្តច្បាប់ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ទូកម៉ាស៉ីន ដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានលើផ្ទៃទឹក។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ទូកម៉ាស៉ីនដែល លោកអភិបាលខេត្ត ប្រគល់ជូនទៅសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកនោះ មានបណ្តោយ ៥.៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ កម្លាំងម៉ាស៉ីន ៤០សេស អាចរត់បានលឿនលើផ្ទៃទឹក។ ទូកម៉ាស៉ីននេះ ងាយស្រួលដល់សមត្ថកិច្ច ប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ខ្លួន លើផ្ទៃទឹកនៅពេលដែលមានករណីបទល្មើសផ្សេងៗកើតឡើង៕