(សេអ៊ូល)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅក្បែរតំបន់លំនៅដ្ឋានមួយស្ថិតនៅភាគខាងកើត​របស់កូរ៉េខាងត្បូង បណ្ដាលឲ្យសមាជិកនាវិកបីនាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នេះបើយោងតាម​ការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ​។

អាជ្ញាធរ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ឧទ្ធម្ភាគចក្រយោធា UH-1H បានធ្លាក់នៅតំបន់វាលមួយក្បែរ​នៅលំដ្ឋានប្រជាពលរដ្ឋ ក្នុងខេត្ត Gangwon វេលាម៉ោងប្រមាណ ១០៖១០នាទី ព្រឹក (ម៉ោងក្នុង​តំបន់) ហើយក្រោយពីកើតហេតុភ្លាមៗ ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ បាន​ទៅដល់ ប៉ុន្តែសនាវិកបីនាក់បានស្លាប់ និងម្នាក់រងបួសធ្ងន់។

ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនេះ គេនៅមិនទាន់ដឹងដឹងពីមូលហេតុនោះទេ ប៉ុន្តែ​ករណីនេះ មិន​បណ្ដាលឲ្យពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ​រងរបួស ឬស្លាប់ឡើយ៕