(ភ្នំពេញ)៖ ក្នុងឱកាស អបអរសាទរពិធីគំរប់ខួបបីឆ្នំា The Pizza Company  សាខាកាលម៉ែត ភោជនីយដ្ឋានបានផ្តល់ជូនកម្មវិធីពិសេស «ទិញមួយថែមមួយ» ចាប់ពីថ្ងៃទី ១៥ រហូតដល់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នំា ២០១៦។

ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនអាចកំសាន្តសប្បាយ ជាមួយនឹង ក្រុមគ្រូសារ មិត្តភ័ត្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងទីតំាងធំទួលាយធ្វើឲ្យលោកអ្នកកាន់តែងាយស្រួស នៅក្នុងការចតរថយន្ត។

ក្នុងប្រទេសកម្ពុជា ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មានចំនួន ១៩ ហាងរួមមានទំាងនៅទីរួមខេត្ត និងក្នុងទីក្រុងភ្នំពេញ។

គួរំលឹកថា ដឹ ភីហ្សាខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្រប់ច្បាប់សម្រាប់​ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសមព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវា​កម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន​ កម្ពុជា (Swensen’s Cambodia)។ ក្នុងពេលដ៏ខ្លី ខាងមុខនេះ EFG នឹងធ្វើកាបើកហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិច៕