(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦៩លាននាក់ ស្លាប់ជាង ១លាន ៥៧ម៉ឺននាក់ និងជាសះស្បើយជិត ៤៨លាននាក់!

៣៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជទានទ្រព្យ ចំនួន១លានដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

៤៖ អ្នកជំងឺកូវីដ-១៩ជាង ៣,២០០នាក់ស្លាប់ នៅសហរដ្ឋអាមេរិក និងជាង២២ម៉ឺននាក់ទៀតឆ្លង ក្នុងពេលតែ២៤ម៉ោង!

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះមហាក្សត្រ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា ៥សែនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩

៦៖ ជប៉ុនបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ «២៩០លានដូស» និងត្រៀមទូរទឹកកករាប់ម៉ឺនគ្រឿង ដើម្បីរក្សាទុកទៅតាមប្រភេទវ៉ាក់សាំង

៧៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយសម្តេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា ៥សែនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩

៨៖ ទីបំផុត កាណាដា អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នៅទូទាំងប្រទេសតែម្តង!

៩៖ ក្រសួងអប់រំ កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងបាក់ឌុប ដោយប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ឲ្យមន្ទីរអប់រំ និងសាលារៀបចំការប្រឡង

១០៖ ស្ថាប័នចម្រុះ ព្រមានថា ប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រ អាចនឹងមិនទទួលបានវ៉ាក់សាំងកូវីដ-១៩ ទេ ដោយសារតែប្រទេសអ្នកមាន បានបញ្ជាទិញ«ច្រើនជ្រុល»

១១៖ ក្រសួងអប់រំ បន្ដឲ្យផ្អាកសកម្មភាពអប់រំ និងកីឡា រហូតព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានបិទបញ្ចប់

១២៖ ទីបំផុត SpaceX ធ្វើតេស្តនាវាអវកាសរបស់ខ្លួន ដោយបញ្ចប់ទៅវិញជាមួយ ការចុះចតបុកដី និងចេញអណ្តាតភ្លើង

១៣៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨៣%ហើយ គ្រោងនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២២

១៤៖ លោក ដូណាល់ ត្រាំ គាំទ្របណ្តឹងរបស់រដ្ឋតិចសាស់ ទៅកាន់តុលាការកំពូលអាមេរិក ដែលទាមទារឲ្យលុបចោល លទ្ធផលបោះឆ្នោតក្នុងរដ្ឋចំនួន៤

១៥៖ ក្រសួងសាធារណការ ជូនដំណឹង ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវា នៅតំបន់ឆ្នេរ

១៦៖ កូរ៉េខាងត្បូង បង្កើនចំនួនមន្ទីរពេទ្យកុងតឺន័រ ដើម្បីឆ្លើយតបកំណើន នៃអ្នកជំងឺកូវីដ-១៩

១៧៖ រដ្ឋអាជ្ញាធរនៃតុលាការ ICC សម្រេចបិទការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៉ីរ៉ាក់ ដែលត្រូវបានចោទលើទាហានអង់គ្លេស

១៨៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ស្នើឲ្យតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្តឹងមួយ ដែលចោទទ្រង់ថាបានជួលក្រុមឃាតក ឲ្យតាមសម្លាប់អតីតមន្ត្រីចារកម្មម្នាក់

១៩៖ គណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ និងសម្ព័ន្ធមិត្ត ឈ្នះ៩១ភាគរយ នៃអាសនៈសភាវេណេស៊ុយអេឡា

២០៖ អភិបាលរដ្ឋ Pennsylvania របស់អាមេរិក «ឆ្លងជំងឺកូវីដ-១៩» និងណែនាំឲ្យគ្រប់គ្នាពាក់ម៉ាស ពេលចេញក្រៅផ្ទះ

២១៖ អូស្ត្រាលីចង់លក់កប្បាសទៅឲ្យវៀតណាម ថៃ និងប្រទេសអាស៊ីផ្សេងទៀត ក្រោយចិនឈប់ទិញ

២២៖ ចិនលុបចោលការលើកលែងទិដ្ឋាការសម្រាប់បុគ្គលកាន់លិខិតឆ្លងដែនការទូតអាមេរិក ដែលធ្វើទស្សនកិច្ចនៅហុងកុងនិងម៉ាកាវ

២៣៖ មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates សន្យាបរិច្ចាគ ២៥០លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

២៤៖ ប្រេសិតពិសេសអាមេរិក៖ កូរ៉េខាងជើង មិនចេះចាប់ឱកាសបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Apple បញ្ចេញកាសស្តាប់ត្រចៀកស៊េរីថ្មី AirPods MAX ដែលថ្លៃ៥៤៩ដុល្លារ

២៖ Facebook ប្រឈមនឹងការប្តឹងផ្តល់នៅអាមេរិក ដែលអាចបង្ខំឲ្យឈានទៅដល់ការលក់កម្មវិធី Instagram និង WhatsApp

៣៖ Benzema ជួយក្រុម Real រកបាន ១០ពិន្ទុឡើងវគ្គ ១៦ក្រុម UCL ក្រោយយកឈ្នះក្រុម Monchengladbach ២-០

៤៖ Hyundai ប្រមូលរថយន្ត Kona EV និង Nexo hydrogen SUVs ជាង ៥ម៉ឺនគ្រឿង ដើម្បីជួសជុលប្រព័ន្ធហ្វ្រាំង

៥៖ ក្របខណ្ឌទី១ អឺរ៉ុប Champions League រកឃើញទាំង ១៦ក្រុម ដោយមាន Bayern ជាក្រុមការពារតំណែងជើងឯក

៦៖ លោក ស៊ុំ វណ្ណា ប្ដេជ្ញាផលិតកីឡាករយ៉ាងហោច ១ឆ្នាំ ៥នាក់ ឡើងលេងក្រុមធំ និងជម្រើសជាតិ U19

៧៖ ចាន់ រតនា ចាត់ទុកគូប្រជែង Xie Wei ជាដៃគូដ៏ស្វិតស្វាញលើសង្វៀន ONE នាថ្ងៃទី១៨-ធ្នូ

៨៖ Facebook ត្រូវបានតុលាការអាមេរិក បង្ខំឱ្យលក់ Instagram និង WhatsApp

៩៖ អស់ក្តីបារម្ភ! លទ្ធផលធ្វើតេស្តរកកូវីដ១៩ របស់ក្រុម K-POP បុរស ENHYPEN បង្ហាញថា អវិជ្ជមានទាំងអស់

១០៖ Salah ក្លាយជា Top scorer ក្នុងក្លិប Liverpool នៃព្រឹត្តិការណ៍ Champions League

 

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com