(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៦ បានបន្តប្រតិបត្តិការ ចុះចាប់មុខ​សញ្ញា​ចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំបានមួយចំនួន ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទី១. ឈ្មោះ ព្រំ រិទ្ធ អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតស្វាយអន្ទរខាងជើង ឃុំបាយទា ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២. ឈ្មោះ ជា អូន (ខ្ទើយ) បម្រើការងារនៅហាងបារាំង រស់នៅសង្កាត់លេខ៤ ។

ក្រោយការចាប់ខ្លន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់៕