(កោះកុង)៖ សមត្ថកិច្ចខេត្តកោះកុង បានឱ្យដឹងថា នៅវេលាម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបាននិយាយថា អគ្គិភ័យនេះ បានឆេះដោយសារតែការផ្ទុះកំប៉ុងហ្គាស ក្នុងនោះមានផ្ទះ២ខ្នង ត្រូវឆេះអស់ទាំងស្រុង និង២ខ្នងទៀត ឆេះអស់ពាក់កណ្តាល។ចំណែកទំហំខូចខាតយ៉ាងណានោះ សមត្ថកិច្ចកំពុងស្រង់ស្ថិតិពីម្ចាស់ផ្ទះ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានករណីអគ្គិភ័យនេះ គេសង្កេតឃើញមានអាជ្ញាធរស្រុកចុះពិនិត្យ និងនាំថវិកាខេត្តមួយចំនួន ជួយឧបត្ថម្ភដល់ជនរងគ្រោះផងដែរ៕