(ភ្នំពេញ)៖ លោកអធិការក្រុងសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ឃាតកដែលសម្លាប់កាត់ក្បាលនារីម្នាក់ នៅផ្ទះសំណាក់ប្រាសាទកែវ ខេត្តសៀមរាប ត្រូវកម្លាំងសមត្ថកិច្ចចាប់បានហើយ, ចំណែកដុតក្បាលនារីនោះត្រូវបានឃាតកយកទៅដុតចោលតែម្តង។

ពាក់ព័ន្ធនឹងមូលហេតុនៃការកាត់ក្បាលនារីនោះ សមត្ថកិច្ចមិនទាន់បានដឹងនៅឡើយនោះទេ កំពុងនាំខ្លួនទៅសាកសួរ។

ករណីឃាតកម្មដោយកាត់ក្បាលក្មេងស្រី នៅផ្ទះសំណាក់ប្រាសាទកែវ នាព្រឹកម៉ិញនេះ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណ ដោយជនរងគ្រោះមានឈ្មោះ ឡេន សិលា អាយុ ២៤ឆ្នាំ រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ នេះបើតាមការបំភ្លឺពីម្តាយជនរងគ្រោះ ឈ្មោះ កេង ធីតា។

សូមជំរាបថា អំពើឃាតកម្មខាងលើ បានកើតឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ សាកសពនារីរងគ្រោះ អាចឃាតកសម្លាប់នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២​០​១៦នេះ​ ដោយឃាតកជាជនដៃដល់សម្លាប់យ៉ាងព្រៃផ្សៃ​ កាត់ក្បាលនារីរងគ្រោះរួចហើយយកក្បាលទៅបាត់ ខណៈ​​ដែលសមត្ថកិច្ចរកមិនឃើញក្បាលនោះឡើយ នៅគ្រប់បន្ទប់ទាំងអស់នៃផ្ទះសំណាក់៕