(ភ្នំពេញ)៖ ៥គោលដៅទៀតហើយ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពច​រាច​រណ៍ របស់បងប្អូនប្រជាពលរដ្ឋ។ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួល​​បាននៅថ្ងៃនេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ

គួរបញ្ជាក់ថា យោងតាមលទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹង នៅថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញថា គ្មានការឃាត់ខ្លួនបាន​ អ្នកបើកបរនោះទេ។ តែរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា រយៈពេល ១៣ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹង ៧៣នាក់ ក្នុងនោះមានរថយន្ត ១២នាក់ និងម៉ូតូ ៦១នាក់ ដែលមានកំរិតជាតិស្រវឹង ០.៤៨ ទៅដល់ ១.៣០។

រៀងរាល់ថ្ងៃកម្លាំងនគរបាល​ចរាចរណ៍ នៃនាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្ត​ដាក់ជាប់ជាប្រចាំ នៅ​តាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្ត​ច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍​ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និង​បាញ់ល្បឿន​យានយន្ត។

យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ចសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕