(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានចាប់ផ្តើមបិទ Sticker «Cambodia Privilege» នៅគ្រប់ផលិតអេឡិចត្រូនិក Samsung (Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្ស ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និង​ផលិត​ផល​អេឡិចត្រូនិកដទៃទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជា ហើយនៅសប្តាហ៍នេះ ដើម្បី​ធានាថា គ្រប់អតិថិជន ដែលជាវផលិតផលេអេឡិចត្រូនិករបស់ Samsung ទទួលបាននូវផលិតផលពិត របស់ក្រុមហ៊ុន និងជៀសវាងការខាត់បង់​ប្រយោជន៍​ផ្សេងៗ។

អតិថិជន​ទាំងអស់ដែលជាវសម្ភារអេឡិចត្រូនិកប្រើប្រាស់ក្នុង​គេហដ្ឋាន​របស់​ Samsung ​អាចសួររកផលិតផលដែលមានបិទសញ្ញា «Cambodia Privilege»​​​ ប័នធានា​ជា​ភាសាខ្មែរ សញ្ញា «1 YEAR Official Warranty»​​ និងសញ្ញាតែ​ម​ប្រិយ៍​ពន្ធគយ​។ ក្នុងករណីដែលផលិតផលអេឡិចត្រូនិកប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ Samsung​ ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយ ក្នុង​ចំណោម​សញ្ញាទាំងបី ខាងលើនោះបញ្ជាក់ថាផលិតផលនោះជា​ផលិតផលមិន​ស្រប​​ច្បាប់ ឬជាផលិតផលក្លែងក្លាយ​។

អត្ថប្រយោជន៍នានា ដែលអតិថិជននឹងទទួលបានពីការជាវផលិតផលអេឡិចត្រូនិក​​ Samsung សម្រាប់ប្រើក្នុងគេហដ្ឋាន ដែលនាំចូលស្របច្បាប់រួមមានដូចជា៖ ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុន Samsung លើការជួសជុលនិងថែ​រក្សា​ពីមជ្ឈមណ្ឌលសេវាកម្មរបស់ Samsung ដែលមានអ្នកជំនាញជាច្រើននាក់ ទទួលបានផលិតផលគុណភាពខ្ពស់ ដែលត្រូវបានផលិតឡើងតាមប្រព័ន្ធភ្លើង និង​កត្តាអាកាសធាតុនៃប្រទេសកម្ពុជា និងគុណភាពជាលក្ខណ:អន្តរជាតិ ទទួល​បាន​អត្ថប្រយោជន៍ពេលមានកម្មវិធីផ្តល់ជូនផ្សេងៗពីក្រុមហ៊ុន Samsung រាល់​ការ​ជាវ​ផលិតផលអេឡិចត្រូនិក Samsung ដែលស្របច្បាប់មានន័យលោកអ្នកកំពុងតែ ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវផលិតផល ដែលនាំចូលគេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃ ការប្រកួតប្រជែងស្របច្បាប់ និងទទួលបានចំណូល​ពី​ការបង់ពន្ធសម្រាប់ថវិកាជាតិ​ ក៏ដូចជាគាំទ្រនូវ ផលិតផលដែលនាំចូលស្រប​ច្បាប់ ​​ដើម្បី​​ចូលរួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចម្រើនដល់ ប្រទេស​កម្ពុជាទាំងអស់គ្នា៕