(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានចេញបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ២នាក់ បានភ្លាមៗ ក្រោយពីពួកគេ បានធ្វើសកម្មភាពលួច និងឆក់យកទូរស័ព្ទ របស់ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យទី១ឈ្មោះ  ប៊ុន ចាន់វាសនា អាយុ២៧ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដបានលួច លេប ថបមួយគ្រឿងចេញពីក្នុងវត្តទួល​សុធាឃួនភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ជុំ រតនាអាយុ២៣ឆ្នាំមុខរបរកម្មករ រោងចក្រស្នាក់ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូសង់០១៤ពណ៌ខ្មៅ​ ម្នាក់ឯងធ្វើសកម្មភាពឆក់​ អាយហ្វូនមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចដេញចាប់បាន នៅចំណុចកើតហេតុផ្លូវជាតិ​លេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕