(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ​ មានរៀបចំពិធី បញ្ចូលសមាជិក គណបក្សប្រជាជនថ្មី​ចំនួន​២១៧​នាក់​ ក្រោមអធិបតីភាព​ លោកបណ្ឌិត​ ហង់​ ជួន​ណារ៉ុន​ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជន កម្ពុជា​និង​ជារដ្ឋមន្ត្រី ក្រសួងអប់រំយុវជន​ និងកីឡា លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងសមាជិកសមាជិកា ជាច្រើននាក់ផ្សេងទៀត។

ពិធីបញ្ជូនសមាជិកថ្មីនេះ រៀបចំឡើងក្នុងបរិយាកាសដ៏រីករាយ និងស្និតស្នាលបំផុត ដោយសមាជិក សមាជិកាថ្មីទាំង២១៧នាក់នេះគឺសុទ្ធសឹង ជាយុវជនជំនាន់ក្រោយ ដែលជាសរសេរទ្រូង​នៃប្រទេស​ជាតិ៕