(ភ្នំពេញ)៖ កូនៗទាំង៥នាក់របស់សម្តេចតេជោ ហ៊ុន សែន បានរួមគ្នាបរិច្ចាគថវិកាចំនួន៥ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

១៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ
២៖ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ថវិកា១ម៉ឺនដុល្លារ
៣៖ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ
៤៖ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ
៥៖ លោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម សុខ ពុទ្ធិវុធ ថវិកា១ម៉ឺនដុល្លារ

ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕