(កែប)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសីមាព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តសមុទ្ររង្សី ហៅវត្តកែប។

ពិធីបញ្ចុះសីមានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អជ្ញាធរខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ តាមមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ សិស្សនិស្សិត លោកតាលោកយាយជាច្រើនកុះករផងដែរ៕