(ភ្នំពេញ)៖ មេធាវីតំណាងអោយក្រុមហ៊ុន ស៊ីងបាយអូថេក ខូអិលធីឌី បានចេញលិខិតបំភ្លឺ ជាផ្លូវការមួយពាក់ព័ន្ធទៅនឹងបណ្ដាញព័ត៌មាន អនឡាញមួយចំនួនបានធ្វើ ការផ្សព្វផ្សាយ ចោទប្រកាន់មកលើក្រុមហ៊ុនថា បានកែនប្រជាពលរដ្ឋពីបណ្ដាលខេត្តផ្សេងៗ ប្រដាប់ដោយរណាយន្ត គោយន្តកន្ទ្រៃយ៏ និងរទេះគោរាប់រយគ្រឿង និង ឃុបឃិតគ្នាជាមួយមន្ត្រីអភិរក្សបរិស្ថាន ទៅកាប់ឈើពីតំបន់ព្រៃឡង់ ដឹកយកមកលក់អោយក្រុមហ៊ុន ដែលការផ្សព្វផ្សាយព័ត៌មាន ខាងលើវាមិនមែនជាការពិតឡើយ។

យោងលិខិតបំភ្លឺបានអោយដឹងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ជាក្រុមហ៊ុនវិនិយោគសហការ ជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការឈូសឆាយដីព្រៃរិចរិលដែល ទទួលបានច្បាប់ពីក្រសួងកសិកម្មនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងដើម្បីដាំកូនឈើឡើងវិញ ឲ្យគ្រប់ តាមផែនការចំនួន៨០០០ហិកតា នៅឆ្នាំ២០២១ ខាងមុខនេះ។ ការឈូសឆាយដីព្រៃរិចរិល ដើម្បីដាំកូនឈើឡើងវិញនេះ ក្រុមហ៊ុនក៏ប្រមូលបានផលអនុផល ព្រៃឈើ នៅលើផ្ទៃដីខាងលើនេះ រួមមានឈើអុស និងឈើក្រៅ លំដាប់ថ្នាក់ដើម្បីលក់យកថវិកាបង់ពន្ធជូនរដ្ឋផងដែរ៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺជាសាធារណៈរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក៖