(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងនាម​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអនុញ្ញាតឲ្យអង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម ចូលជួបសម្ដែងការគួរសម និងធ្វើពិធីប្រគល់ថវិកាប្រចាំឆ្នាំ ជូនដល់អង្គការនីមួយៗ នូវទឹកប្រាក់ចំនួន២០លានរៀល។

សូមរំលឹកផងដែរថា នេះជាឆ្នាំទី៥​ ហើយដែលកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការគ្រួសារថ្មី និងជាឆ្នាំទី៤ ដែលបានឧបត្ថម្ភ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម៕