(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយកំពុងឆេះយានដ្ឋានជួសជុលរថយន្ដមួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញរថយន្ដពន្លត់អគ្គិភ័យ ដើម្បីសង្គ្រោះកន្លែងកើតហេតុផងដែរ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕