(បន្ទាយមានជ័យ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពរបស់ខ្លួនដោយថែទាំផ្លូវជាតិលេខ៥ នៅម្តុំស្ពានតាផាន់ មុខស្នងការដ្ឋាននគរបាលខេត្ត និងម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍ ដោយលុបសំបុកមាន់។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមការងារ និងបន្តជួសជុលផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់-ភ្នំស្រុក) ចន្លោះពី PK1+800 ទៅដល់ PK2+300។

សូមរំឮកថា ក្នុងអំឡុងទឹកជំនន់កាលពីខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវខេត្តដូចខាងលើបានរងការខូចខាតយ៉ាងដំណំទឹកហូរកាត់ និងផ្អាកចរាចរណ៍សម្រាប់យានយន្តធុនធ្ងន់ជាច្រើនថ្ងៃ ផងដែរ៕