(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៤, ១៨៨,៩៥០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៤៨៦,៦០៩នាក់ និងជាសះស្បើយឡើងវិញ ៤៤,៤៣៧,៩៨០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៤, ១០៨,៤៩០នាក់ ស្លាប់ចំនួន ២៧៦,៩៧៦នាក់ និងជាសះស្បើយចំនួន ៨,៣៣៣,០១៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៩,៤៩៩,៧១០នាក់ ស្លាប់ចំនួន ១៣៨,១៥៩នាក់ និងជាសះស្បើយ ៨, ៩៣១,៧៩៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៦,៣៨៨,៥២៦នាក់ ស្លាប់ ១៧៣,៨៦២នាក់ និងជាសះស្បើយ ៥,៦៥៦,៤៩៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖