(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ឯក (ផ្កាយបី) ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូបនោះ រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ពៅ
*ទី២៖ លោកឧត្តមសេនីយ៍ទោ ប៉ឹង បូរ៉ា
*ទី៣៖ លោកឧត្តមសេនីយ៍ទោ អ៉ឹង ជារ៉េត៕