(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី៣នាក់ទៀត ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងអ្នកជាសះស្បើយ៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦៤លាននាក់ ស្លាប់ជាង ១លាន ៤៧ម៉ឺននាក់ និងជាសះស្បើយជិត ៤៤លាននាក់!

៣៖ ម៉ាសរបស់កម្ពុជា ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត នឹងត្រូវដឹកតាមយន្តហោះ ទៅប្រគល់ជូនរដ្ឋាភិបាលទីម័រឡេស្ត នៅថ្ងៃស្អែក

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង១៦ម៉ឺននាក់ឆ្លងកូវីដ-១៩ និង ១,២៣៨នាក់ទៀតស្លាប់ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៥៖ ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយអត្ថបទមួយដែលថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»

៦៖ ដើម្បីទប់ស្កាត់កូវីដ-១៩ មេដឹកនាំហុងកុងអំពាវនាវឲ្យប្រជាជន «ស្ថិតនៅក្នុងផ្ទះ និងជៀសវាងការជួបជុំ ដែលមិនចាំបាច់»

៧៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកជាបណ្តោះអាសន្នការបំពេញការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី ដើម្បីបង្ការការរីករាលដាលកូវីដ១៩

៨៖ ទីបំផុតរុស្ស៊ីអនុញ្ញាតឲ្យប្រជាជនទូទៅ «ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងម៉ូស្គូ» ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌខ្លះៗសិន!

៩៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ តែត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋវិញ

១០៖ ជំងឺផ្តាសាយបក្សី ឆ្លងរាលដាលដល់កសិដ្ឋានក្នុងខេត្តទី៤ នៃប្រទេសជប៉ុន

១១៖ អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ទីតាំងជួល និងផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារសំណងពីម្ចាស់កម្មវិធី ដែលត្រូវពន្យារពេលដោយសារកូវីដ១៩

១២៖ ចិនផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន, នេះបើតាមប្រភពពីអាមេរិក

១៣៖ លោក ជិន ម៉ាលីន រិះគន់ថា «យុទ្ធនាការបញ្ចេញសំឡេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» របស់ស្ថានទូតអាមេរិក ធ្វើឡើងខុសកាលៈទេសៈ

១៤៖ ប្រធាន UN ជួបពិភាក្សាជាមួយលោក ចូ បៃដិន, អាមេរិកនឹងចូលរួម កិច្ចព្រមព្រៀងអាកាសធាតុ និង WHO ឡើងវិញពេលលោក បៃដិន ស្បថឡើងកាន់អំណាច

១៥៖ ក្រសួងធនធានទឹក៖ ធាតុអាកាសនឹងចុះត្រជាក់ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ, សូមប្រជាពលរដ្ឋ នគរបាល និងកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព

១៦៖ UN ដង្ហោយរកថវិកា «៣៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១» ដើម្បីឆ្លើយតបគ្រោះអត់ឃ្លាន អំឡុងការរាតត្បាតកូវីដ-១៩

១៧៖ ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន កើនជិត១៧ភាគរយ ខណៈការនាំចេញស្រូវទៅវៀតណាម មានជាង១.៧លានតោន

១៨៖ លោក បៃដិន តែងតាំងលោកស្រី Janet Yellen ជា «រដ្ឋមន្ត្រីរតនាគារ» ជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក

១៩៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ នៅតាមវិហារឥស្លាម ឬស៊ូរ៉ាវបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរយៈពេល ១៥ថ្ងៃ

២០៖ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក៖ «វ៉ាក់សាំងកូវីដ-១៩របស់ Pfizer និង Moderna អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅមុនថ្ងៃបុណ្យណូអែល»

២១៖ មន្រ្តីជំនាញរកឃើញសារធាតុមេតាណុលកម្រិតខ្ពស់ក្នុងស្រា ដែលពលរដ្ឋពុលជាច្រើននាក់ នៅខេត្តកំពង់ឆ្នាំង

២២៖ ប្រមុខ NATO អញ្ជើញប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល

២៣៖ ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រយៈពេល២ថ្ងៃបញ្ចប់ដោយជោគជ័យ ខណៈវិធានសុខាភិបាលអនុវត្តបានយ៉ាងល្អ

២៤៖ ដ្រូនកាន់តែក្លាយជាអាវុធដ៏គ្រោះថ្នាក់! អឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិក «អភិវឌ្ឍអាវុធប្រឆាំងយន្តហោះដ្រូន»

២៥៖ អ៉ីរ៉ង់ចោទអ៉ីស្រាអែលទៀតថា ជាអ្នកធ្វើឃាតបិតាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយប្រើឧបករណ៍បញ្ជាពីចម្ងាយ

- ព័ត៌មាន Fresh News Plus

១៖ Facebook គ្រោងពង្រីកការផ្ដល់សេវាកម្មអតិថិជនបន្ថែមទៀតតាមរយៈការទិញក្រុមហ៊ុន Kustomer ក្នុងតម្លៃ ១ពាន់លានដុល្លារ

២៖ ក្រុមហ៊ុនអាកាសចរណ៍ EasyJet ផ្តល់តម្លៃថោក សម្រាប់អ្នកធ្វើដំណើរ ក្នុងការធ្វើតេស្តរកវីរ៉ុស COVID-19 ដើម្បីជម្រុញការធ្វើដំណើរ

៣៖ កាណាដា នឹងចាប់ផ្ដើមប្រមូលពន្ធលើក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលធំៗដូចជា Google, Facebook នៅឆ្នាំ២០២២

៤៖ ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» ត្រូវបានពន្យារពេល ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

៥៖ Inter ចង់ពិភាក្សាជាមួយ Chelsea ដើម្បីខ្ចីជើងខ្សែប្រយុទ្ធ Giroud និងលក្ខខណ្ឌទិញផ្តាច់ផងដែរ

៦៖ Spurs ប៉ះក្រុមមិនមែនដៃគូក្នុងលីគ Marine នៃជុំទី៣ នៃពានរង្វាន់ FA Cup

៧៖ ប្លែកអារម្មណ៍ទៀតហើយ! ខេមរៈ សិរីមន្ត ប្រើបច្ចេកទេសសំឡេងពីរោះ ប្លែកពីសព្វមួយដង ក្នុងបទថ្មី «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា»!

៨៖ ឈិន ឈឿន ត្រឡប់មកទ្រនំចាស់វិញ ក្រោយមិនសូវកាក់កបនៅព្រះខ័នរាជស្វាយរៀង

៩៖ គ្រូបង្វឹក Ole មិនទាន់ច្បាស់ទេ ចំពោះអ្នកចាំទី De Gea ថាអាចជាសះស្បើយទាន់ជំនួបទល់នឹង PSG នៅ UCL

១០៖ សម្រែកគ្មានគូប្រៀប ជាមួយបទថ្មីរបស់លោក ព្រាប សុវត្ថិ ចំណងជើងថា «មនុស្សល្អៗអស់ទៅណា?»

១១៖ តារាប្រុស Bitto សមាជិក UP1TION ផ្ទុកកូវីដ១៩ ខណៈគម្រោងសិល្បៈនានា ត្រូវបានលុបចោល

១២៖ អតីតយុវជនបាទី សាន គឹមហេង ចាកចេញពីវិសាខា ចូលបឹងកេត

១៣៖ Apple រងការពិន័យជិត១២លានដុល្លារនៅអ៉ីតាលី ពាក់ព័ន្ធនឹងបញ្ហាមុខងារប្រឆាំងការជ្រាបទឹក

១៤៖ Samsung អាចនឹងលែងចេញ Galaxy Note ទៀតហើយ នៅឆ្នាំក្រោយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com