(ក្រចេះ)៖ រដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការផ្លូវច្បាប់ ចំពោះក្រុមអនាធិបតេយ្យ ដែលកំពុងរំលោភកាន់កាប់លើឡូត៍ដី របស់សម្បទានិក នៅចំនុចអូរអង្គុស ភូមិរលៀក ឃុំពុងដំរី ស្រុកឆ្លូង។

តាមលិខិតរដ្ឋបាលស្រុកឆ្លូង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីអនុវត្តវិធានការ ផ្លូវច្បាប់ប្រកបដោយ ប្រសិទ្ធភាព សុវត្តិភាព រដ្ឋបាលស្រុក សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ត្រូវបញ្ឍប់ជាបន្ទាន់ រាល់ការចូលទន្រ្ទានកាន់កាប់ដោយខុសច្បាប់គ្រប់រូបភាព ដូចជាយកដីឡូត៍ របស់សម្បទាននិក ដែលទទួលបានដីសម្បទានសង្គមកិច្ច។

២៖ ត្រូវរុះរើ រោងដំណាំ និងចាកចេញជាបន្ទាន់ ក្នុងរយៈពេលយ៉ាងយូ១៥ថ្ងៃ ចាប់ពីជូនដំណឹងនេះទៅ។

៣៖ ករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ គណកម្មការ គ្រប់គ្រងដីថ្នាក់ស្រុក និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារដោះដោះស្រាយដីធ្លី មានភារកិច្ចអនុវត្តតាមនិតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចឡើយ៕