(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

បញ្ជីឈ្មោះដែលត្រូវបង្ហាញជូនក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯ មន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា អ្នកដែលមានហានីភ័យមធ្យម មានតែចំនួន ៣១រូបទេ។ ដូច្នេះ អ្នកដទៃដែលមានហានីភ័យទាប រដ្ឋសភាសុំការណែនាំ ពីក្រសួងសុខាភិបាល ថាគួរធ្វើយ៉ាងណា៕

ខាងក្រោមនេះជាបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៖