(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩ ឆ្នាំ២០២០-២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទ នៃការប្រឡងជ្រើសរើសនេះ នៅពេលក្រោយ៕