(សៀមរាប)៖ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង១៨លានដុល្លារ។

ដោយឡែកសម្រាប់តែខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១២៣៥នាក់ ទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ បានចំណូលជាង៥ម៉ឺនដុល្លារ។

ចំណូលជាង១៨លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែកន្លងមកនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត៨០ម៉ឺនដុល្លារផងដែរ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ទាំង៥សាខានៅភ្នំពេញ និងសៀមរាប៕