(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ ដែលផ្សព្វផ្សាយថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ៣ដង មិនឆ្លងកូវីដ១៩»

ទន្ទឹមនឹងការច្រានចោលនេះហើយ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកអ្នកផ្សព្វផ្សាយនេះ យកមកចាត់ការតាមផ្លូវច្បាប់ផងដែរ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចុះផ្សាយអត្ថបទនេះ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់»