(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនប្រជាការពារខណ្ឌចំនួន ៩១នាក់។

អំណោយទាំងនោះរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងម៉ាសចំនួន ២ដុំ។

ក្នុងឱកាសនោះដែរ លោក សុខ ពេញវុធ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលដូចជានៅពេលបច្ចុប្បន្ននេះ សម្តេចទាំងទ្វេរតែងតែជួយឧបត្ថម្ភមកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ ប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាព៕