(ភ្នំពេញ)៖ មុខសញ្ញាគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជា ពីលោក ជឹម ឫទ្ធី ជាមេបញ្ជាការ ចាប់បានពេលកំពុងធ្វើសកម្មភាព ដោយមានការសហការជាមួយប្រជាពលរដ្ឋ នៅវេលាម៉ោង ១០៖៤០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅខាងក្រោយផ្សារព្រៃទា ចំណុចផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យទី១ឈ្មោះ ជុំ  ឡេង អាយុ២៣ឆ្នាំ និងទី២ឈ្មោះ ជា ហៀង អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយគ្នា។

ជនសង្ស័យពីរនាក់នេះ គឺជាមុខសញ្ញាគាស់ផ្ទះ លួច និងប្រើប្រាស់សារធាតុញៀនយ៉ាងសកម្ម តាមមូលដ្ឋានដែលធ្វើសកម្មភាព ជាច្រើនលើកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានអាវុធហត្ថ ខណ្ឌពោធិ៍សែន យកទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់៕

Posted by Sheet on Thursday, February 11, 2016