(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកជាបណ្តោះអាសន្នសាលារៀនអន្តរជាតិអាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (AII) សាខាម៉ៅសេងទុង ចាប់ពីពីថ្ងៃជូនដំណឹងនេះតទៅ។

ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ត្រូវបានក្រសួងអប់រំអះអាងថា ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ។

 ក្រសួងអប់រំ បានអនុញ្ញាតឲ្យសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាម៉ៅសេងទុកបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក៕