(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៥ករណី ក្នុងនោះករណីប្រើប្រាស់ ០២ករណី និងជួញដូរ ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣១នាក់។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៩,៥៨១ករណី ឃាត់មនុស្ស១៩,៥៤០នាក់ (ស្រី១២០៤នាក់)៕