(ភ្នំពេញ)៖ ក្រុមវាយកូនហ្គោលសន្តិភាព ឬហៅជាភាសាអង់គ្លេសថា Santepeap Golf Club បានបំផុសសមាជិកខ្លួនដែលមានចំនួន៧២នាក់ ឲ្យយល់កាន់តែច្បាស់ និងកាន់តែស្រលាញ់ ថែរក្សា និងការពារសុខសន្តិភាពជាតិដែលគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងឡើងយ៉ាងលំបាកលំបិន ហើយរីកចំរើន ស្គាល់ការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ ។

ថ្លែងបំផុសយ៉ាងដូច្នេះរបស់ក្រុមវាយកូនហ្គោលសន្តិភាពនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពិធីប្រកួតវាយកូនហ្គោលលក្ខណៈមិត្តភាពយកជ័យលាភីកីឡាវាយកូនហ្គោលនៅឯ
ទីលានវាយកូនហ្គុឡមួយកន្លែងនៅជាយក្រុង, សមាជិកក្រុមទាំងអស់បានថ្លែង «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសជាតិពីផេះផង់ ប្រែក្លាយពីប្រទេសដែលគ្មានអ្វីសោះ រហូតមានបានរីកចំរើន ហើយពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធាឡើង ដែលជាឱកាសសប្បាយរីករាយសំរាប់ប្រជាជន បង្កើតក្រុមកីឡាវាយកូនហ្គោល ដើម្បីសាមគ្គី និងស្រលាញ់សន្តិភាព ព្រមទាំងការពារសន្តិភាពនេះឡើង។

ថ្លែងបន្តមក Fresh News សមាជិកដដែល បានថ្លែងពីសារប្រយោជន៍យ៉ាងសំខាន់ នៃសន្តិភាព ដ្បិតក្នុងពិភពលោកយើងនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ តែងតែចង់បានបំផុតមុនគេ គឺ សន្តិភាព។ «បើមានសន្តិភាពទើបប្រទេសជាតិមានឱកាសកសាង អភិវឌ្ឍន៍ឡើង តួយ៉ាងដូចកម្ពុជាយើងគឺអ្វីដែលចាំបាច់បំផុតដែលប្រជាជាតិយើងត្រូវការបំផុតនោះ គឺ សន្តិភាព។

ប្រភពបន្តថា ក្រុមរបស់លោកពិតជាឱ្យតម្លៃខ្ពស់បំផុតចំពោះសន្តិភាព ទើបក្រុមលោកដាក់ឈ្មោះក្រុមខ្លួនថា ក្រុមកីឡាវាយកូនហ្គោលសន្តិភាព នេះឡើង ឱ្យស្របតាមប្រទេសជាតិ មានសុខសន្តិភាពដូចបច្ចុប្បន្ន។

ពួកគាត់បញ្ជាក់ទៀតថា ក្រុមកីឡារបស់ពួកលោកនឹងនៅតែបន្តបំផុសបំផុលដល់សមាជិកខ្លួន និងពលរដ្ឋទូទៅឲ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព ស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព។ ហើយក៍បន្តបំផុសឱ្យពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ផងដែរ ដ្បិតកម្ពុជាយើងមានសមត្ថភាពខ្ពស់លើការងារនេះ ប៉ុន្តែការចូលរួមទាំងអស់គ្នាក៍ជាកត្តាសំខាន់ផងដែរ។

សូមជម្រាបថា ការប្រកួតកីឡាវាយកូនហ្គោលនេះ ជ័យលាភីលេខ១ បានទៅលើលោក Michael Chin, លេខ២ បានទៅលើលោក Chhin Chansagha, លេខ៣ បានទៅលើលោក Lork Daret និងលេខ៤ បានទៅលើលោក Xiao Feng។ គណៈកម្មការរៀបចំពិធី បានថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភ និងកីឡាករដែលបានចូលរួមសហការធ្វើឲ្យដំណើរការប្រកួតមិត្តភាព ទទួលបានជោគជ័យ ហើយសង្ឃឹមថា នឹងរៀបចំការប្រកួតនេះបន្តទៀតនៅថ្ងៃខាងមុខ៕