(ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមហ៊ុន ZINVO LLC ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសមត្ថកិច្ច សមត្តកិច្ចរកឃើញវត្ថុតាងរួមមាន៖ នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និង CASIO សរុបចំនួន៤,៦៣១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។

ក្រោយពីធ្វើការឆែកឆេរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងប្រុស ស្រី២នាក់ ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធីច្បាប់៕