(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) បំណងដើម្បីធានានូវការរីកចម្រើននាពេលអនាគត និងដើម្បីទាក់ទាញ ការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស ក៏ដូចជា ការចែករំលែកបទពិសោធន៍រវាងស្ថាប័នទាំង២។

ការចុះ MOU រវាងស្ថាប័នទាំង២នេះ រៀបចំឡើងនៅ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា រវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Emmauel Menanteau ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប។

សូមជម្រាបថា MOU នេះ ផ្តោតសំខាន់លើ៤ ចំណុច ដូចជាការផ្តល់សេវាដល់សមាជិកមានស្រាប់ និងវិនិយោគិនថ្មី  ការតស៊ូមតិដើម្បីពង្រឹងកិច្ចសន្ទនាជាមួយរាជរដ្ឋភិបាល ការផ្សព្វផ្សាយដើម្បីលើកកម្ពស់កម្ពុជា ជាទិសដៅវិនិយោគ និងការបង្កើនការទំនាក់ទំនងធុរកិច្ច ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរវាងស្ថាប័នទាំង២៕