(បន្ទាយមានជ័យ)៖ ទាហាននារីម្នាក់ បម្រើការងារនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន «បន្ទាយលង្វែក» ឈ្មោះ ទូច មុនធីប ធ្លាប់ជាសមាជិក ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។

ទាហាននារីរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីបុណ្យសពរបស់ជនរងគ្រោះខាងលើ បានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ យ៉ាងសោកសង្រេងបំផុត។

នៅថ្ងៃនេះដែរថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល ដែលនាងបម្រើការ បានចាត់ក្រុមការងារឲ្យយកសម្ភារទៅចូលបុណ្យសពរបស់នាងផងដែរ។

«គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកដ៏សាហាវលេខ១ នៅកម្ពុជា! សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរលើដងផ្លូវដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ទាំងអស់គ្នា!»៕