(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំចៅក្រមកម្មសិក្សាព្រះរាជអាជ្ញារងកម្មសិក្សាចំនួន៥៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិឆ្ឆ័យ មុននឹងចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សាទាំងអស់នេះ ចេញទៅបំពេញការងារ នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទូទាំងប្រទេស។ សកម្មភាពនេះ បានធ្វើឡើង នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕